ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ ២០២៦

បាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ​ ផ្គូរផ្គង​ និងវាយតម្លៃ​លើការរៀបចំ​ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ​ (តារាងកើនឡើង​ និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥)​ របស់រដ្ឋបាលខេត្ត​ ក្រុង-ស្រុក​ ឃុំ-សង្កាត់​ និង​មន្ទីរ-អង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន​ ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះដែរ ធ្វើឡើងនៅសាលប្រជុំអគារE សាលាខេត្ត​បាត់ដំបង និងមានការអញ្ជើញចូលរួមពីតំណាងប្រតិភូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក លោកស្រី តំណាងមន្ទីរ-អង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន និងលោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១៤, លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំង១០៣ ក្នុងខេត្តបាត់ដំបងផងដែរ៕

ព័ត៌មានទាក់ទង