ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ ២០២៦

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួម ពីតំណាងប្រតិភូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក លោកស្រី តំណាងរតនាគារខេត្ត, លោក លោកស្រី តំណាងមន្ទីរ-អង្គភាព, លោក លោកស្រី តំណាងការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង/ស្រុក, លោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង/ស្រុកផងដែរ៕ កិច្ចប្រជុំនេះ ផ្តោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
១- ណែនាំជារួមអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលមធ្យម, គោលការណ៍រួម នៃការគ្រោងថវិកាឆ្នាំ២០២៧, និងនីតិវិធីនៃការរៀបចំថវិកាឆ្នាំ២០២៧ របស់មូលនិធិជាតិជំនួយសង្គម
២-ត្រៀមលក្ខណៈបុរេសកម្ម និងសកម្មក្នុងការអនុវត្តនូវនីតិវិធីហិរញ្ញវត្ថុថ្មីៗ ក្នុងបរិបទនៃការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ និងបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ,ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, អនុក្រឹត្យ ស្តីពីគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈឆ្នាំ២០២៣, អនុក្រឹត្យ ស្តីពីការគ្រេប់គ្រងថវិកា គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៤,ប្រកាស ស្តីពីវិធាន និងនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៥ និងប្រកាស ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាឆ្នាំ២០២១ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងនីតិវិធីហិរញ្ញវត្ថុ ផ្សេងៗទៀត។

ព័ត៌មានទាក់ទង