ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធី ១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់ ក្រោមប្រធានបទ “រត់ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរព្រះស្រីឦសានវរ្ម័ន” របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតតំបន់បាត់ដំបង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ ២០២៦

មន្ត្រីរាជការ យុវជន និងពលរដ្ឋបាត់ដំបង រំពឹងមានកម្មវិធី «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» បន្តបន្ទាប់
បាត់ដំបង៖ មន្ត្រីរាជការ, យុវជន, ពលរដ្ឋ និងសិស្សនិស្សិត បានចូលរួមរត់ និងដើរក្នុងកម្មវិធី «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរព្រះស្រីឦសានវរ្ម័ន» នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ ក្នុងក្រុងបាត់ដំបង។ មន្ត្រីរាជការ, យុវជន, ពលរដ្ឋ និងសិស្សនិស្សិត ភាគច្រើនបង្ហាញការពេញចិត្តចំពោះកម្មវិធីដែលរៀបចំដោយគ្រឹះស្ថានអម្រឹតនៅឆ្នាំនេះ ដ្បិតបានផ្តល់ចំណេះដឹងរូបិយវត្ថុជាតិ ជំរុញការអាន និងកីឡារត់ ដែលជាកីឡាកើនប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។
កម្មវិធីរត់ប្រណាំង និងដើរដើម្បីសប្បុរសធម៌ «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» ដែលរៀបចំឡើងក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរព្រះស្រីឦសានវរ្ម័ន» បានរៀបចំឡើងព្រមគ្នាក្នុងខេត្តចំនួន៥ ដែលរួមមានបាត់ដំបង ស្ទឹងត្រែង កំពត ស្វាយរៀង និងតាកែវ នៅថ្ងៃទី២៤ ខែឧសភានេះ ដោយមានអ្នកចូលរួមសរុបប្រមាណ២ម៉ឺននាក់។
ព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» មានគោលបំណងសំខាន់ៗដូចជាបន្តលើកកម្ពស់វិស័យអប់រំ លើកកម្ពស់ការអាន និងបណ្តុះទម្លាប់អាន និងស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ តាមរយៈការទស្សនានៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន។

ព័ត៌មានទាក់ទង