បាត់ដំបង, នៅរសៀលថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានអញ្ជើញចូលរួម ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីសំណាក់ មន្ទីរ-អង្គភាពជំនាញខេត្ត មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ផងដែរ ។ ដោយយោងទៅតាមអនុក្រឹតរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការតែងតាំងមន្រ្ដីរាជការ បានសម្រេចតែងតាំង លោក លាង វាសនា ឋានន្ដរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង ។