ខេត្តព្រះសីហនុ, នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសាច់ប្រាក់ (Cash management)និងការបញ្ចូលតួរលេខចំណូល-ចំណាយរបស់ក្រសួងស្ថាប័ន នៅក្នុងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់(cms) ក្រោមអធីបតីភាព លោក សួន វិចិត្រ អគ្គនាយករងរតនាគារជាតិ ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ និងមានរយៈពេល ០២ថ្ងៃពេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត ផងដែរ ៕