នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ AngkorParadise ខេត្តសៀមរាប, លោក តោ សាលីន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ និងជាមន្រ្តីបង្គោលបណ្ណសារ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកម្មវិធីផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កម្មវិធីនេះដែរ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងការដាក់ឲ្យដំណីរការជាផ្លូវការប្រព័ន្ធគ្រប់់គ្រងទិន្ន័យបណ្ណសារ ដើម្បីដាក់ជូនដល់ក្រសួង អង្គភាព-មន្ទីរ ពាក់ព័ន្ធ អនុវត្ដផងដែរ ។