នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ គ.ស. ២០២៥ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, លោក ឆឹង បូរិន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមសហការជាមួយរដ្ឋបាលខេត្ត, ស្នងការដ្ឋាននរគបាលខេត្ត និងគណៈបញ្ជាការឯកភាពស្រុកភ្នំព្រឹក ចុះពិនិត្យ និងផ្ទៀងផ្ទត់ក្រុមហ៊ុន/សហគ្រាស បញ្ចាំមាន និងគ្មានលិខិតអនុញ្ញាតក្នុងភូមិសាស្រ្តស្រុកកំរៀង ៕