នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ គ.ស. ២០២៥ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់ លើការរៀបចំសេចក្តី ព្រាងប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូល សម្រាប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធ Video Conference System (កម្មវិធី ZOOM) ៕