ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានថ្មីៗ អំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង



កិច្ច​ប្រជុំផ្សព្វផ្សាយ តាមរយៈ Video conference system (ZOOM )
បាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ច​ប្រជុំផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្ត "កិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំងរៀបចំវគ្គបណ្ដុះបណ្ដាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ចំណាយទិញសំបុត្រយន្តហោះ និងចំណាយជួសជុលរថយន្ត" និង "សេចក្ដីណែនាំស្ដីពីការអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" តាមរយៈ Video conference system (ZOOM ) នៅសាលប្រជុំតូច នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងម៉ាស៊ីនផលិតអុកស៊ីសែនជាមួយក្រសួងសុខាភិបាលរដ្ឋបាលខេត្ត និងអង្គការ CHAI” នៅសាលប្រជុំ EOC មន្ទីរសុខាភិបាលខេត្ត
បាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ EOC មន្ទីរសុខាភិបាលខេត្ត, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យ ស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញ ០១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងម៉ាស៊ីនផលិតអុកស៊ីសែនជាមួយក្រសួងសុខាភិបាលរដ្ឋបាលខេត្ត និងអង្គការ CHAI” នៅសាលប្រជុំ EOC មន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ទិន សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពជូនថ្នាក់ដឹងនាំ និងមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត លើការពិនិត្យ និងផ្តល់យោបល់លើការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
បាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពជូនថ្នាក់ដឹងនាំ និងមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត លើការពិនិត្យ និងផ្តល់យោបល់លើការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត តាមរយៈ Video conference system (ZOOM ) នៅសាលប្រជុំតូច នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រី ០១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងលោក លោកស្រី​មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និងមានការធ្វើបទបង្ហាញដោយ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ស្ដីពីបទអន្តរាគមន៍ស្ដីពីតួនាទីក្រុមការងារសម្របសម្រួលព័ត៌មានក្នុងការទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងបញ្ជ្រាបនូវព័ត៌មានពិតអំពីសមិទ្ធផលអភិវឌ្ឍន៍នៅក្នុងខេត្ត ការលើកកម្ពស់កិត្យានុភាព និងកិត្តិយសថ្នាក់ដឹកនាំ។
ក្នុងនោះដែរ ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ ជាពិសេសអ្នកនាំពាក្យនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គភាពកងកម្លាំងត្រូវតាមដានក្ដាប់ព័ត៌មាន និងពន្លឿនការឆ្លើយតបព័ត៌មានឱ្យបានលឿនរហ័សដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។
ឯកឧត្តម សង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលសង្គមគ្មានប្រភពច្បាស់លាស់ តួយ៉ាងប្រភពពីក្រៅប្រទេសមួយចំនួនដែលមិនអាចទុកចិត្តបាន និងមានចរិតនយោបាយនិយមជ្រុល ឬព័ត៌មានដែលមានប្រភពពីMMO មួយចំនួនដែលប្រើបណ្តាញសង្គមសម្រាប់បង្កើតព័ត៌មានក្លែងក្លាយបង្កចលាចលទាញយកប្រយោជន៍ផ្ទាល់ខ្លួននោះ គឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គមជាតិដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត។
ឯកឧត្តម លើកឡើងបន្ថែមថា ស្ថានភាពព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបងមានភាពស្មុគស្មាញ និងមានប្រវែងរហូតដល់ជាង១៤០គីឡូម៉ែត្រ ហើយជនខិលខូចមួយចំនួននៅតែបន្តសកម្មភាពរត់ពន្ធមនុស្ស និងទំនិញឆ្លងដែន។ ក្នុងន័យនេះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យអាជ្ញាធរស្រុកជាប់ព្រំដែន កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធី ១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់ ក្រោមប្រធានបទ “រត់ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរព្រះស្រីឦសានវរ្ម័ន” របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតតំបន់បាត់ដំបង
មន្ត្រីរាជការ យុវជន និងពលរដ្ឋបាត់ដំបង រំពឹងមានកម្មវិធី «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» បន្តបន្ទាប់
បាត់ដំបង៖ មន្ត្រីរាជការ, យុវជន, ពលរដ្ឋ និងសិស្សនិស្សិត បានចូលរួមរត់ និងដើរក្នុងកម្មវិធី «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរព្រះស្រីឦសានវរ្ម័ន» នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ ក្នុងក្រុងបាត់ដំបង។ មន្ត្រីរាជការ, យុវជន, ពលរដ្ឋ និងសិស្សនិស្សិត ភាគច្រើនបង្ហាញការពេញចិត្តចំពោះកម្មវិធីដែលរៀបចំដោយគ្រឹះស្ថានអម្រឹតនៅឆ្នាំនេះ ដ្បិតបានផ្តល់ចំណេះដឹងរូបិយវត្ថុជាតិ ជំរុញការអាន និងកីឡារត់ ដែលជាកីឡាកើនប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។
កម្មវិធីរត់ប្រណាំង និងដើរដើម្បីសប្បុរសធម៌ «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» ដែលរៀបចំឡើងក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរព្រះស្រីឦសានវរ្ម័ន» បានរៀបចំឡើងព្រមគ្នាក្នុងខេត្តចំនួន៥ ដែលរួមមានបាត់ដំបង ស្ទឹងត្រែង កំពត ស្វាយរៀង និងតាកែវ នៅថ្ងៃទី២៤ ខែឧសភានេះ ដោយមានអ្នកចូលរួមសរុបប្រមាណ២ម៉ឺននាក់។
ព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» មានគោលបំណងសំខាន់ៗដូចជាបន្តលើកកម្ពស់វិស័យអប់រំ លើកកម្ពស់ការអាន និងបណ្តុះទម្លាប់អាន និងស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ តាមរយៈការទស្សនានៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួម ពីតំណាងប្រតិភូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក លោកស្រី តំណាងរតនាគារខេត្ត, លោក លោកស្រី តំណាងមន្ទីរ-អង្គភាព, លោក លោកស្រី តំណាងការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង/ស្រុក, លោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង/ស្រុកផងដែរ៕ កិច្ចប្រជុំនេះ ផ្តោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
១- ណែនាំជារួមអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលមធ្យម, គោលការណ៍រួម នៃការគ្រោងថវិកាឆ្នាំ២០២៧, និងនីតិវិធីនៃការរៀបចំថវិកាឆ្នាំ២០២៧ របស់មូលនិធិជាតិជំនួយសង្គម
២-ត្រៀមលក្ខណៈបុរេសកម្ម និងសកម្មក្នុងការអនុវត្តនូវនីតិវិធីហិរញ្ញវត្ថុថ្មីៗ ក្នុងបរិបទនៃការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ និងបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ,ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, អនុក្រឹត្យ ស្តីពីគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈឆ្នាំ២០២៣, អនុក្រឹត្យ ស្តីពីការគ្រេប់គ្រងថវិកា គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៤,ប្រកាស ស្តីពីវិធាន និងនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៥ និងប្រកាស ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាឆ្នាំ២០២១ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងនីតិវិធីហិរញ្ញវត្ថុ ផ្សេងៗទៀត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន
បាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ​ ផ្គូរផ្គង​ និងវាយតម្លៃ​លើការរៀបចំ​ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ​ (តារាងកើនឡើង​ និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥)​ របស់រដ្ឋបាលខេត្ត​ ក្រុង-ស្រុក​ ឃុំ-សង្កាត់​ និង​មន្ទីរ-អង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន​ ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះដែរ ធ្វើឡើងនៅសាលប្រជុំអគារE សាលាខេត្ត​បាត់ដំបង និងមានការអញ្ជើញចូលរួមពីតំណាងប្រតិភូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក លោកស្រី តំណាងមន្ទីរ-អង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន និងលោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១៤, លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំង១០៣ ក្នុងខេត្តបាត់ដំបងផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា
បាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នេះឡើង គឺក្នុងគោលបំណង៖
- ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ)
- អរគុណ ដល់ជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍នេះ
- រំលឹកការឈឺចាប់របស់កម្ពុជាដែលកំពុងរងការឈ្លានពានទឹកដីពីយោធាថៃ និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ ដល់វីរះកងទ័ពយើង និងបន្តស្មារតីជាតិនិយម៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្កការមិនមែនរដ្ឋាភិបាល និងសមាគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី១១ ឆ្នាំ២០២៦
បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្កការមិនមែនរដ្ឋាភិបាល និងសមាគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី១១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ក្នុងគោលបំណងផ្តោតលើការងារសំខាន់ៗ មួយចំនួន៖
១-ការងារសង្គមកិច្ច សណ្តាប់ធ្នាប់សង្គម
២-វិស័យអប់រំ 
៣-កសិកម្ម
៤-សុខភាព
៥-ព្រៃឈើនិងការនេសាទ ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧៣យាងចូល៧៤ព្រះវស្សា របស់រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧៣យាងចូល ៧៤ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ពិធីនេះដែរ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន និស្សិត និងសិស្សានុសិស្សផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពី វិធាននិងបទប្បញ្ញត្តិ ស្ដីពីលទ្ធកម្មសាធារណ: ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត
បាត់ដំបង៖ នាព្រឹកថ្ងៃទី១១-១៣ ខែឧសភា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ និងសហការី នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពី វិធាននិងបទប្បញ្ញត្តិ ស្ដីពីលទ្ធកម្មសាធារណ: ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះដែរ ប្រព្រឹត្តទៅរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១~១៣ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរទាំង ២៥រាជធានី-ខេត្ត សរុប ១០០នាក់ ផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២៦
នាព្រឹកថ្ងៃទីសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំ B2 សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ កែវ ដាណា អភិបាលរង នៃគណៈអភិបាលខេត្ត៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីបុណ្យវិសាខបូជាដ៏អធិកអធម ដោយមានការដង្ហែក្បួនថ្មើរជើង និងរាប់បាត្រព្រះសង្ឃ១០៦៨អង្គ
នាព្រឹកថ្ងៃទីសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តពោធិ៍វាល, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកម្មវិធី បុណ្យវិសាខបូជា ដង្ហែក្បួន និងពិធីរាប់បាត្រព្រះសង្ឃចំនួន ១,០៦៨អង្គ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ។ ពិធីបុណ្យពិសាខបូជានេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ  ប្រជាពុទ្ធបរិស័ទ និស្សិត យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យពិសាខបូជានាព្រឹកនេះក៏មានការដង្ហែក្បួនថ្មើរជើងដ៏អធិកអធម និងរាប់បាត្រព្រះសង្ឃ១០៦៨អង្គផងដែរ។ សូមជម្រាបថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «ពិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះពិនិត្យវាយតម្លៃគម្រោងមូលនិធិស្រុកប្រគល់-ទទួលការងារជួសជុលផ្លូវបេតុង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦, លោក យក់ រិទ្ធិយា ប្រធានការិយាល័យលទ្ធកម្មសាធារណៈ ព្រមទាំងអនុប្រធានការិយាល័យ ០១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំចុះពិនិត្យវាយតម្លៃគម្រោងមូលនិធិស្រុកប្រគល់-ទទួលការងារជួសជុលផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ០.៤៨៥ គ.ម ស្ថិតនៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ។ ពិធីនេះដែរ ធ្វើនៅបរិវេណក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងតំណាងកម្មករនិយោជិតយ៉ាងច្រើនកុះករ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះពិនិត្យផ្នែកសុវត្ថិភាព និងថែទាំឧបករណ៍សម្ភារៈបច្ចេកវិទ្យាព័ត៌មាន និង មិនមែនបច្ចេកវិទ្យាព័ត៌មានរបស់គម្រោង FMIS ដោយធ្វើបច្ចុប្បន្នភាព FMIS-Email និង Trend Micro Vision One របស់ក្រុមការងារប្រព័ន្ធ FMIS
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារប្រព័ន្ធ FMIS និងមានការសម្របសម្រួលដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីក្រុមការងារប្រព័ន្ធ FMIS ចុះពិនិត្យផ្នែកសុវត្ថិភាព និងថែទាំឧបករណ៍សម្ភារៈបច្ចេកវិទ្យាព័ត៌មាន និងមិនមែនបច្ចេកវិទ្យាព័ត៌មានរបស់គម្រោង FMIS ដោយធ្វើបច្ចុប្បន្នភាព FMIS-Email និង Trend Micro Vision One៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា សៀវភៅបន្ទុកផ្សារអំពិលប្រាំដើម ស្រុកបវេល
ស្រុកបវេល ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមន្ត្រីជំនាញ ១រូប បានសហការណ៍ជាមួយរដ្ឋបាលខេត្ត ចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា សៀវភៅបន្ទុកផ្សារអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងកាអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ" តាមរយៈ Video conference system (ZOOM )
បាត់ដំបង៖ នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងកាអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ" តាមរយៈ Video conference system (ZOOM ) នៅសាលប្រជុំតូច នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំផ្សព្វផ្សាយនេះដែរ​ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ និងលោក លោកស្រី មន្ទីរ-អង្គភាពទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង (ZOOM) ផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីប្រគល់ទទួល អំណោយ និងសម្ភារមួយចំនួន ប្រគល់ជូនកងកម្លាំងឈរជើងក្នុងភូមិសាសស្ត្រខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីប្រគល់ទទួល អំណោយ និងសម្ភារមួយចំនួន ប្រគល់ជូនកងកម្លាំងឈរជើងក្នុងភូមិសាសស្ត្រខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណសាលាខេត្តបាត់ដំបង។ ដែលប្រភពថវិកានេះ បានពីសប្បុរជន បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលបានចូលរួមបរិច្ចាគក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦ និងព្រឹត្តិការណ៍រត់ដើម្បីក្តីស្រលាញ់ រត់ដើម្បីសប្បុរសធម៍ សម្រាប់ជាសារជូនពរ និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខដែលកំពុងឈេជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
អបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំង រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីទេសចរណ៍
បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងកម្មវិធីអបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំង រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។ ក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះដែរ មានអ្នកចូលរួមយ៉ាងច្រើនកុះករប្រកបដោយភាពអធិកអធមក្រោមស្នាមញញឹមរីករាយក្នុងស្មារតីសាមគ្គីជាតិខ្មែរ និងក្នុងគោលបំណង ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករប្រកបដោយភាពអធិកអធមក្រោមស្នាមញញឹមរីករាយក្នុងស្មារតីសាមគ្គីជាតិខ្មែរផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ចំនួនសុរប: 396